មានមហាជនមួយចំនួនតែងងឿងឆ្ងល់ថា ហេតុអ្វីបានជារថយន្តលក់នៅប្រទេសកម្ពុជាមានតម្លៃថ្លៃជាងរថយន្តនៅសហរដ្ឋអាមេរិក (ប្រទេសដែលឈ្មួញកម្ពុជានិយមទិញរថយន្តមកលក់) ស្ទើរតែមួយជាពីរ។ ការងឿងឆ្ងល់នេះដោយសារពួកគាត់មិនបានដឹងទេថារថយន្តដែលនាំចូលត្រូវបង់ថ្លៃពន្ធនាំចូល ដែលមានអត្រាខ្ពស់ ឬ ទាបទៅតាមទំហំម៉ាស៊ីនរថយន្ត និង ទៅតាមស៊េរីឆ្នាំរថយន្ត។
ថ្ងៃនេះក្រុមការងារ អូតូបូឌៀ នឹងបង្ហាញពីអត្រាពន្ធនាំចូលសម្រាប់រថយន្តមួយទឹក ដែលពេញនិយមប្រើនៅប្រទេសកម្ពុជា ៖
១. Lexus RX 300 ស៊េរីឆ្នាំ ២០០២
ប៉ុងមួយ និង ប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,០ លីត្រ អត្រាពន្ធ ៧ ០០០ ដុល្លារ
២. Lexus RX 330 ស៊េរីឆ្នាំ ២០០៤
ប៉ុងមួយ និង ប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ អត្រាពន្ធ ១២ ៥០០ ដុល្លារ
៣. Lexus RX 400h ស៊េរីឆ្នាំ ២០០៦
ប៉ុងមួយ និង ប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ អត្រាពន្ធ ១៤ ០០០ ដុល្លារ
៤. Lexus RX 350 ស៊េរីឆ្នាំ ២០១០
ប៉ុងមួយ និង ប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៥ លីត្រ អត្រាពន្ធ ២៦ ២០០ ដុល្លារ
៥. Toyota Camry ស៊េរីឆ្នាំ ២០០២
@ ប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ អត្រាពន្ធ ៤ ៨០០ ដុល្លារ
@ ប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,០ លីត្រ អត្រាពន្ធ ៥ ៥០០ ដុល្លារ
៦. Toyota Camry ស៊េរីឆ្នាំ ២០០៧
@ ប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ អត្រាពន្ធ ១២ ៥០០ ដុល្លារ
@ ប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៥ លីត្រ អត្រាពន្ធ ២០ ០០០ ដុល្លារ
@ ប៉ុងពីរ ម៉ាស៊ីន Hybrid ស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ អត្រាពន្ធ ១២ ៥០០ ដុល្លារ
៧. Toyota Prius ស៊េរីឆ្នាំ ២០០៥
@ ប៉ុងមួយ ម៉ាស៊ីន Hybrid ស៊ីឡាំង ៤ ទំហំ ១,៥ លីត្រ អត្រាពន្ធ ៥ ០០០ ដុល្លារ
៨. Toyota Highlaner ស៊េរីឆ្នាំ ២០០៤
@ ប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ អត្រាពន្ធ ៧ ០០០ ដុល្លារ
@ ប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ អត្រាពន្ធ ១២ ៥០០ ដុល្លារ
@ ប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ អត្រាពន្ធ ៧ ០០០ ដុល្លារ
@ ប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ អត្រាពន្ធ ១២ ៥០០ ដុល្លារ
៩. Toyota Corolla ស៊េរីឆ្នាំ ២០០៣
@ ប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ១,៨ លីត្រ អត្រាពន្ធ ៥ ២០០ ដុល្លារ
១០. Range Rover Sport ស៊េរីឆ្នាំ ២០១០
@ ប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,០ លីត្រ អត្រាពន្ធ ១៧ ៨០០ ដុល្លារ
១១. Range Rover Evouqe ស៊េរីឆ្នាំ ២០១៣
@ ប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,០ លីត្រ អត្រាពន្ធ ១៦ ០០០ ដុល្លារ
Monday, August 21, 2017
ពន្ធនាំចូលឡានមួយទឹកថ្លៃកប់មេឃ ឈប់ឆ្ងល់ហេតុអីឡានថ្លៃជាងស្រុកគេ
Subscribe to:
Post Comments (Atom)
No comments:
Write comments